ទីបំផុតសង្គ្រោម Modern Combat 5 ចេញជា​ផ្លូវ​ការ​ហើយ (Free Download 100%) !!



ទីបំផុតក្រុមហ៊ុន Gameloft បានប្រកាស​ចេញ​លក់​កំពូល​ហ្គេម Modern Combat 5: Blackout ហើយ​ដែល​វា​គឺ​ជា​ហ្គេម​ថ្មី​បំផុត​ទើប​នឹង​ប្រកាស​ចេញ​លក់​នៅ​ក្នុង App Store របស់ Apple និង Play Store របស់ Google នា​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្ដៅៗ​មុន​នេះ​ប៉ុណ្ណោះ។ សម្រាប់​ប្រិយមិត្ត​ទាំង​អស់​ដែល​កំពុង​ទន្ទឹង​រង់ចាំ​លេង​ហ្គេម​នេះ អ្នក​អាច​ចូល​ទៅ​ទិញ​ហ្គេម​នេះ​លេង​នៅ​លើ​ស្មាតហ្វូន និង​ថេប្លេត​របស់​អ្នក​បាន​ហើយ​នៅ​ក្នុង​តម្លៃ​លក់ 6.99$ និង​ពុំ​មាន​ទិញ iTems នៅ​ក្នុង​ហ្គេម​នេះ​ឡើយ មាន​ន័យ​ថា​បើ​អ្នក​ទិញ​ហ្គេម​នេះ​លេង គឺ​អ្នក​អាច​លេង​ដល់​វគ្គ​បញ្ចប់​បាន​ពុំ​ចាំបាច់​ចំនាយ​សាច់​ប្រាក់​ផ្សេង​ ក្រៅ​ពី​នេះ​ឡើយ។

របៀបលេងហ្គេម Modern Combat 5 គឺងាយស្រួល​បំផុត​ដោយ​អ្នក​តម្រូវ​អោយ​ជ្រើស​រើស​កំពូល​ទាហាន​បាញ់​ប្រហារ​ មាន​ជំនាញ​ប្លែកៗ​គ្នា​ចំនួន 4 នាក់​គឺ Assault, Heavy, Recon និង Sniper ដែល​សុទ្ធ​សឹង​ជា​ទាហាន​មាន​សមត្ថភាព​ប្លែក​ពី​គ្នា និង​មាន​របៀប​ប្រយុទ្ធ​អស្ចារ្យ​រៀងៗ​ខ្លួន។ អ្នក​លេង​ហ្គេម​នេះ​ទាំង​អស់​នឹង​ត្រូវ​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​ជា​ច្រើន ​នៅ​តាម​វគ្គ​នីមួយៗ​ដែល​ធានា​ថា​ប្លែក​មិន​ដូច Modern Combat 4 ឡើយ រី​ឯ​ក្រាហ្វិច​របស់​ហ្គេម​គឺ​គាន់​តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត រួម​ជាមួយ​នឹង​របៀប​លេង​ដូច​ទៅ​នឹង​ការ​លេង​ហ្គេម​លើ​ម៉ាស៊ីន (PS3/Xbox 360 និង PC) ផង​ដែរ ពិសេស​វា​បាន​រួម​បញ្ចូល​មក​ជាមួយ​នឹង​ឧបសគ្គ​ប្លែកៗ​តម្រូវ​អោយ​យើង​ជិះ​ ឧទ្ធម្ភាគចក្រ ប្រើ​ប្រាស់​កាំ​ភ្លើង​យន្ត និង​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​រីក​រាយ​ជាមួយ​វា​បាន។

ប្រសិនជាប្រិយមិត្តលេងហ្គេមនេះជាប្រភេទ Multiplayer វិញ​គឺ​តម្រូវ​អោយ​មាន​គ្នា 4 អ្នក​ធ្វើ​ការ​ប្រយុទ្ធ​ត​ទល់​នឹង​ក្រុម​ផ្សេង​ម្ខាង​ទៀត ញាំង​អោយ​ការ​ប្រយុទ្ធ​កាន់​តែ​សប្បាយ​រីក​រាយ ហើយ​ចែក​រំលែក​នៅ​តាម​បណ្ដាញ​សង្គម​បាន​ទៀត​ផង។ ទាំង​អស់​នេះ​គឺ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ក្រុម​ការងារ Gameloft បាន​បញ្ជាក់​ប្រាប់​ទៀត​ថា Modern Combat 5 នឹង​ធ្វើ​ការ Update ជា​បន្ត​បន្ទាប់ ដោយ​ត្រៀម​ធ្វើ​ការ​បញ្ចូល​មក​ជាមួយ​នឹង​កម្មវិធី​ថ្មីៗ​សម្រាប់​អតិថិជន​ របស់​ខ្លួន​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​ហ្គេម​វគ្គ 5 នេះ។

បើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍​ចង់​លេង​ហ្គេម​នេះ​អ្នក​អាច​ទិញ​យក​លេង ​បាន​ក្នុង​តម្លៃ​ដូច​ខាង​លើ​ដោយ​ចុច​ប៊ូតុង​ខាង​ក្រោម​ដើម្បី​ទៅ​កាន់ App/Play Store។ តែ​បើ​អ្នក​គិត​ថា​វា​ជា​តម្លៃ​មួយ​ថ្លៃ​អ្នក​ក៏​អាច Download វា​យក​មក​លេង​តាម​រយៈ​គេហទំព័រ​មួយ​ចំនួន​ដោយ​សេរី​មិន​គិត​ប្រាក់​អ្វី​ ទាំង​អស់!
 
app store            play store            free download001
ទស្សនាវីដេអូលេងហ្គេម Modern Combat 5: Blackout ដូចខាងក្រោម៖
ប្រភព ៖ Click here to download free game all devices